Azmol

ប្រេងម៉ាស៊ីនគុណភាពអង់គ្លេស

ទំព័រដើម

លោក Terry Dicken គឺជាវិនិយោគជនជាតិអង់គ្លេស LLC " JV AZMOL-BP " ព្រមទាំងជាប្រធាន ELGI និងវិទ្យាស្ថានប្រេងរំអិលអឺរ៉ុប និងហូឡង់ ហើយ ក៏ជាអ្នកគ្រប់គ្រងទូទៅនៃ Global Lubricant Ltd., ចក្រភពអង់គ្លេសដែរ។

" AZMOL British Petrochemicals "

គឺជាក្រុមហ៊ុន Petrochemical ដែលបានផលិតប្រេងដែលមានគុណភាពខ្ពស់ ប្រេងរំអិល និង cutting fluids ផ្សេងៗអស់រយៈពេលជាង 80 ឆ្នាំមកហើយ។ សព្វថ្ងៃនេះ សកម្មភាពរបស់ក្រុមហ៊ុនគឺផ្តោតទៅលើទំនើបកម្មនៃការផលិត ការកែលម្អផលិតផល និងការពង្រីកទីផ្សារការលក់។

ប្រវត្តិនៃការអភិវឌ្ឍន៍ និងការបង្កើតនិមិត្តសញ្ញាពាណិជ្ជកម្ម " azmol "

ការចាប់ផ្តើមដំបូងនៅឆ្នាំ 1937 ពេលនោះរោងចក្រផលិតតែប្រេងសាំងសម្រាប់អាកាសចរណ៍ដែលមានទីតាំងនៅទីក្រុង Berdyansk ប្រទេសអ៊ុយក្រែន ។ ក្នុងរយៈពេល 10 ឆ្នាំក្រុមហ៊ុនបានផ្លាស់ប្តូរទម្រង់របស់ខ្លួនសម្រាប់ការផលិតប្រេងរំអិលហើយ នៅក្នុងវិស័យនេះក៏ទទួលបាន សមិទ្ធិផលគួរអោយចាប់អារម្មណ៏ជាច្រើនផងដែរ ពេល នេះ រោងចក្រកំពុងក្លាយជាអ្នកនាំមុខម្នាក់ក្នុងឧស្សាហកម្មនេះនៅអឺរ៉ុបខាងកើត។

កាលបរិច្ឆេទសំខាន់ៗនៅក្នុងសកម្មភាបរបស់ AZMOL:

  • ឆ្នាំ 1960 - ការចាប់ផ្តើមនៃការងារលើការផលិត synthetic fatty acids
  • ឆ្នាំ 1992 - ជាអង្គភាពនៃការផលិតធារាសាស្រ្ត ម៉ូទ័រ និងប្រេងផ្សេងទៀត។
  • ឆ្នាំ 2016 - ជាផ្លូវថ្មីនៃរោងចក្រដោយសារតែការវិនិយោគរបស់អង់គ្លេស
  • ឆ្នាំ 2017 - ការចែកចាយផលិតផលថ្មី ជាលើកដំបូងទៅកាន់ប្រទេស Uzbekistan, Iraq, Azerbaijan ។
ជាពិសេសគឹសកម្មភាពរបស់ LLC " JV AZMOL-BP " ត្រូវបានចាប់ផ្តើមដោយមានជំនួយពីការវិនិយោគពីភាគីអង់គ្លេស - ពី ក្រុមហ៊ុនល្បី Global Lubricant Ltd,. ពីលោក Terry Dicken ក៏ជាប្រធានបច្ចុប្បន្ននៃ ELGI (វិទ្យាស្ថានប្រេងរំអិលអឺរ៉ុប) ។