Pakelo

១០០ ភាគរយ ផលិតនៅអ៊ីតាលី

ទំព័រដើម

1930

ការចាប់ផ្តើមអាជីវកម្ម

លោក Italo Rino Polacco បានចាប់ផ្តើមអាជីវកម្មលក់ប្រេង (oils) នៅក្នុងហាងគ្រួសារសម្រាប់ទីផ្សារក្នុងស្រុក។

1960

ជំនាន់ទី២

លោក លោកស្រី Elio, Cecilia និង Giuseppe Polacco បន្តសកម្មភាពរបស់គ្រួសារ ជាមួយនឹងការផលិតប្រេងរំអិលដែលមានប្រសិទ្ធភាពខ្ពស់ ហើយជាពេល ដែលម៉ាកសញ្ញា Pakelo ត្រូវបានកកើតឡើង។

1991

ទីស្នាក់ការថ្មី

ទីស្នាក់ការថ្មីមួយត្រូវបានសាងសង់ជាមួយនឹងការពង្រីកមន្ទីរពិសោធន៍ស្រាវជ្រាវ និងអភិវឌ្ឍន៍ដែលតម្រង់ទិសទាំងស្រុងទៅលើការវិភាគប្រេងរំអិល។

2013

ជំនាន់ទី៣

ផ្ទៃដីទីស្នាក់ការបានពង្រីកទ្វេដង ទន្ទឹមនឹងនោះ គ្រួសារ Polacco ជំនាន់ទី៣ បានបន្តការគ្រប់គ្រងជាមួយ លោក Rino, Alberto និង Aldo Polacco ដែលបានបានពង្រីកក្រុមហ៊ុនទៅកាន់ទីផ្សារអន្តរជាតិ។

2020

គម្រប់ខួបលើកទី ៩០

អ្នកនៅជំនាន់ទីបីបានដឹកនាំក្រុមហ៊ុនឆ្ពោះទៅកាន់គោលដៅដ៏សំខាន់មួយ ៖ ៩០ ឆ្នាំនៃការប្រតិបត្តការនៅក្នុងវិស័យប្រេងរំអិល ដោយការដឹងគុណចំពោះអ្នកជំនាន់ មុនដែលខ្នះខ្នែងឆ្ពោះទៅមុខ។

2023

ពង្រីករោងចក្រ និងទិសដៅថ្មី

មូលនិធិ Alkemia របស់អ៊ីតាលីបានចូលរួមជាមួយនឹងភាគហ៊ុនដ៏ច្រើន។ លោក Alberto Polacco ដែលជាប្រធាន និងនាយកប្រតិបត្តិការតាំងពី ឆ្នាំ២០០៨ បានកាន់កាប់មុខតំណែងទាំងពីរនិងបន្តជាប្រធានក្រុមហ៊ុន។ នៅឆ្នាំ២០២៤ ក្រុមហ៊ុន Pakelo Motor Oil S.r.l. បានរីកចម្រើននិង ក្លាយជា Pakelo Motor Oil S.p.A. a s.u.